(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា បេក្ខជនបាក់ឌុបដែលទទួលបាននិទ្ទេស A នៅឆ្នាំ២០១៩នេះ មានចំនួនច្រើនជាងគេ បើគិតចាប់ពីឆ្នាំ២០១៤ ដែលជាឆ្នាំធ្វើកំណែទម្រង់ ស៊ីជម្រៅលើការប្រឡងបាក់ឌុប។

លទ្ធផលប្រឡងសញ្ញាបត្រ សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេសB ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

ឆ្នាំ២០១៨៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ នៃបេក្ខជនចូលរួមប្រឡងសរុប ១១៧,០៦១នាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់។ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។

ឆ្នាំ២០១៧៖ បេក្ខជនប្រឡងជាប់មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា ៦៣,៨៤% នៃ បេក្ខជន បាន ចូលរួម ប្រឡង ៩៩,៧២៨នាក់។ សិស្ស ដែល ប្រឡងជាប់ និទ្ទេស A មាន ចំនួន ៤២៤នាក់។ និទ្ទេស B មាន ចំនួន ២,៤៦៤នាក់ និទ្ទេស C មាន ចំនួន ៥,០០០នាក់ និទ្ទេស D មាន ចំនួន ៩,១២៣នាក់ និង និទ្ទេស E មាន ចំនួន ៤៦,៦៥៧នាក់។

ឆ្នាំ២០១៦៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៥៥,៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩,៦៦១នាក់។ សិស្សជាប់និទ្ទេស A មានចំនួន ៤០៥នាក់។ និទ្ទេស B មានចំនួន ២៨០១នាក់ និទ្ទេស C មានចំនួន៥៥៩៥នាក់ និទ្ទេស D មានចំនួន ៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨,១១៧នាក់។

ឆ្នាំ២០១៥៖ បេក្ខជន ប្រឡង ជាប់ បាក់ឌុប មាន ចំនួន ៤៦,៥៦០នាក់ ត្រូវ ជា ៥៥,៨៨ភាគរយ នៃ បេក្ខជន វត្តមាន សរុប ៨៣,៣២៥នាក់ ។ ក្នុង នោះ និទ្ទេស A មាន ១០៨នាក់។ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និង និទ្ទេស E មាន ៣៥,៩៨២នាក់។

ឆ្នាំ២០១៤៖ សិស្ស ជាប់ បាក់ ឌុប ទូទាំង ប្រទេស លើក ទី១ មាន ចំនួន ២៣,១២៦នាក់ ស្មើនឹង ២៥,៧២ % ក្នុងចំណោមបេក្ខជន ៨៩,៩៣៧ នាក់។ ក្នុងនោះ សិស្ស ជាប់ និទ្ទេសមាន A ចំនួន ១១នាក់។ ប្រឡង លើក ទី២ ជាប់ ចំនួន ១២,១៩៩នាក់ ស្មើ ១៧,៩៤% ក្នុង ចំណោម បេក្ខជន សរុប ៦៨,០០០ នាក់ ប៉ុន្តែ គ្មាន អ្នក ជាប់ និទ្ទេស A ឡើយ៕