(កណ្តាល)៖ ដោយមើលឃើញពីកំណើន ប្រជាជនមករស់នៅទីក្រុងភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង និងសន្ទុះសេដ្ឋកិច្ចនៅកម្ពុជា កាន់តែរីកចំរើន ក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបុរី អេច អឹម អមតៈ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើកាធ្វើការបើកលក់គម្រោងបុរីទី០១របស់ខ្លួន ចំនួន២,០០០ល្វែង លើផ្ទៃ២០ហិកតា ស្ថិតនៅលើទីដី ភូមិព្រៃខ្លា ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាមួយនឹងការផ្តល់ជូនអតិថិជន ក្នុងតម្លៃមួយដែលសមរម្យផងដែរ។

លោក ឈិន ចំរើន ប្រធានទីផ្សារលក់គម្រោងបុរី អេច អឹម អមតៈ បានដឹងថា មូលហេតុដែលរូបលោកផ្ទាល់ជ្រើសរើសទីតាំងស្រុកអង្គស្នួល ធ្វើជាទីតាំងគម្រោងលក់បុរីនេះ ព្រោះទីតាំងនៅទីនេះ ជាទីតាំងដែលមានសក្ដានុពល ហើយក៏ជាទីតាំងនៅជាប់នឹងតំបន់សេដ្ឋកិច្ចខ្ពស់ នៅជិតផ្សារ សាលារៀន ងាយស្រួលឱ្យអតិថិជនប្រកបរបរអាជីវកកម្មផងដែរ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ នៅទីនេះគឺជាទីតាំងដ៏ពិសេស និងជាតំបន់ឧស្សាហកម្មស្នូល ដោយសារមានផ្លូវសេដ្ឋកិច្ចធំៗ ដែលអាចដឹកទំនិញចេញពីតំបន់នេះ ឆ្ពោះទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ប្រធានទីផ្សាររូបនេះបានបន្ថែមថា ជាគោលនយោបាយពិសេសរបស់ក្រុមហ៊ុនបុរី អេច អឹម អមតៈ ក៏បានផ្ដល់លក្ខណៈពិសេសដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ពោលគឺអតិថិជនទាំងអស់ទិញបុរីពីក្រុមហ៊ុន អាចបង់រំលោះបានយ៉ាងងាយស្រួល មិនថាអ្នកដែលមានកម្រិតជីវភាពមធ្យម ឬប្រាក់ចំណូលមធ្យម ក៏អាចមានលទ្ធភាពបង់រំលោះ ជាមួយក្រុមហ៊ុនបាន ព្រោះរាល់ផ្ទះល្វែងរបស់បុរី អេច អឹម អមតៈ លក់ជូនក្នុងតម្លៃថោកសមរម្យ ហើយអាចឱ្យអតិថិជនបង់រំលោះ ជាមួយក្រុមហ៊ុនបានរយៈពេល១៧ឆ្នាំ ជាមួយអត្រាការប្រាក់ទាបថែមទៀតផង។

លោក ផាក់ សំផេង ជំទប់ទី០១ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឱ្យដឹងដែរថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលក្រុមហ៊ុនបុរី អេច អឹម អមតៈ បានចុះមកអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន នៅក្នុងមូលដ្ឋានរបស់គាត់ ពោលគឺបានប្រែក្លាយទីតាំងមួយ ដែលជាទីកន្លែងបង្កបង្កើនផល ឱ្យក្លាយជាទីប្រជុំជនដែលមានផ្ទះល្វែង សួនច្បារ បង្គោលភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាល្អស្អាតបែបនេះ។

គួរបញ្ជាក់ឱ្យដឹងថា គម្រោងបុរី អេច អឹម អមតៈ បានកំពុងសាងសង់ផ្ទះល្វែង និងវីឡាកូនកាត់ ដោយក្នុងមួយល្វែងត្រឹមតែ២៧,៩៨០ដុល្លារ ជាមួយអត្រាការប្រាក់ទាប ពោលគឺអាចបង់រំលោះជាមួយក្រុមហ៊ុនផ្ទាល់រហូតដល់១៧ឆ្នាំ ដោយក្នុងមួយខែបង់ត្រឹមតែ២០៦ដុល្លា/ខែតែប៉ុណ្ណោះ។ ដោយសំណង់ផ្ទះល្វែងនីមួយៗ ជាប្រភេទ E0, E1 អាចសង់ឡើងជាន់បាន មានទំហំ ៤,១ម៉ែត X ១០,៥ម៉ែត និង៤,១ម៉ែត X ១៣,៥ម៉ែត ដែលមានសួនច្បារ កន្លែងក្មេងលេង និងផ្សារទំនើបដែលមានខុនដូនៅពីលើ រួមទាំងមានសន្តិសុខយាមកាម២៤ម៉ោង។ សម្រាប់ឱកាសពិសេសអតិថិជន ១០០នាក់តំបូង ដែលបានមកទិញបុរីចាប់ពីថ្ងៃផ្សាយដំណឹងនេះ នឹងទទួលបានតូបផ្សារ រយៈពេលបីឆ្នាំដោយឥតបង់ថ្លៃថែមទៀតផង៕