(ភ្នំពេញ)៖ ទីបំផុតអ្វីដែលអ្នកប្រឡងបាក់ឌុបកំពុងបុកពោះ និងទន្ទឹងរង់ចាំលទ្ធផលថា «ជាប់» ឬ «ធ្លាក់» នឹងត្រូវបានលាតត្រដាងជាផ្លូវការ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងនៅតាមបណ្តាខេត្តនានានឹងត្រូវប្រកាស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩បន្ទាប់នេះ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ទោះបីជាលទ្ធផលនៃការប្រឡង «វិជ្ជមាន» ឬ «អវិជ្ជមាន» អាណាព្យាបាល មិត្តភកិ្ត និងមនុស្សជាទីស្រឡាញ់ របស់បេក្ខជនប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងកាលពីថ្ងៃទី១៩ សីហា ២០១៩ គប្បីប្រើប្រាស់នូវពាក្យសម្តីសមរម្យ អបអរសាទរ លើកទឹកចិត្ត ឬភ្ជាប់នូវកាដូផ្សេងៗ ជំនួសឱ្យពាក្យស្តីបន្ទោស ប្រមាថខ្លាំងៗ ដែលជាមូលហេតុ ធ្វើឱ្យពួកគាត់អស់សង្ឃឹម បាក់ទឹកចិត្ត និងជួនកាលអាចបណ្តាលឱ្យមានជំងឺផ្លូវចិត្ត រហូតឈានដល់ការធ្វើអត្តឃាត ដោយសារតែលទ្ធនៃការប្រលងបាក់ឌុបក៏មាន។

ទោះអ្នកជាប់ ឬមិនជាប់ក្តី ប៉ុន្តែលោកអ្នកជាឪពុកម្តាយ នៅតែអាចផ្តល់ការស្រឡាញ់ជាកាដូសម្រាប់ពួកគាត់បាន តាមរយៈវត្ថុអនុស្សាវរីយ៍ធម្មតា និង សាមញ្ញសម្រាប់ជូនលើកទឹកចិត្តដល់អ្នកកំពុងរង់ចាំការប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០១៩ នោះ គឺស្មាតហ្វូន OPPO F11 Pro ដែលជាឧបករណ៍ ជំនួយការពិសេសសម្រាប់ការសិក្សាស្រាវជ្រាវជាបន្តរបស់ពួកគេ នៅថ្នាក់មហាវិទ្យាល័យ ឬប៉ះប៉ូវការខិតខំរបស់ពួកគាត់បាន។

ជាមួយនឹងទូរស័ព្ទ OPPO F11 Pro 128 GB អាចជួយពួកគាត់ក្នុងការស្វែងរកមេរៀន គន្លឹះល្អៗនៅបណ្តាញសង្គម Facebook, YouTube, និង Google ដោយឥតបារម្ភ រឿងទូរស័ព្ទអស់ថ្ម ព្រោះវាជាម៉ូឌែលដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានរយៈពេលយូរ លើសពីមួយថ្ងៃ ទោះជាលោកអ្នកប្រើប្រាស់កម្មវិធីច្រើនយ៉ាងណាក្តី ហើយវាក៏អាចភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរង់ចាំ រយៈពេលសាកថ្មយូរឡើយ។ ជាពិសេស OPPO F11 Pro មានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Andriod 9.0 និងមាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ងាយស្រួលសម្រាប់ការមើលមេរៀន ឬឯកសារផ្សេងៗនៅលើ Internet ឥតរំខានលោកអ្នកឡើយ។

ក្រៅពីនេះ វាមានបង្កប់នូវកាមេរ៉ាមុខចំកណ្តាល ទំហំ16MP ងាយស្រួលថតរូបស៊ែលហ្វី សម្រាប់ទុកជាអនុស្សាវរីយ៍ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះ ទំហំ 48MP ងាយស្រួលសម្រាប់ការផ្តិតយករូបភាពទុកជាឯកសារ មេរៀនផ្សេងៗ ចុងក្រោយ Admin សូមជូនពរឱ្យប្អូនៗ ដែលប្រឡងបាក់ឌុប ឆ្នាំ២០១៩ ជាប់ដោយសា្ថពរ និងបាននិទេស្ទល្អគ្រប់គ្នា៕