(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៧៥៤គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៧៥៤គ្រឿង ក្នុងនោះ មានម៉ូតូចំនួន១,៥១៦គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៣,០០២គ្រឿង រកឃើញយានយន្តល្មើស១២,៣៩៨គ្រឿង ក្នុងនោះម៉ូតូ៩,៩១៨គ្រឿង និងផាកពិន័យ១១,៤៣៣គ្រឿង ក្នុងនោះម៉ូតូ៩,២៨៨គ្រឿង៕