(ស្វាយរៀង)៖ លោក លី ស៊ិន អនុប្រធានក្រុមការងារចុះឃុំទួលស្តីតំណាងលោក លី សុវណ្ណ ប្រធានក្រុមការងារថា្នក់កណ្តាលចុះជួយ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ៤០ម៉ឺនរៀល ចូលរួមបុណ្យសពលោកឈ្មោះ ទិត្យ វិច្ឆ័យ ជាសកម្មជនយុវជនគណបក្សឃុំ បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅនេះ។

បន្ទាប់មក លោក លី ស៊ិន បានដឹកនាំក្រុមការងារចុះពិនិត្យនៅទីស្នាក់គណបក្សប្រជាជនកម្ពុជាឃុំទួលស្ដី ចាក់ថ្មមិចសំអាតទីធ្លាគណបក្សសរុបចំនួន ៤ឡាន ស្មើនឹងថវិកា៤លានរៀល ព្រមទាំងបន្តចុះពិនិត្យកន្លែងសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំទួលស្តី ជាអំណោយរបស់លោក លី សុវណ្ណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទួលស្តី និងរៀបចង់សាងសង់ក្នុង ពេលឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងពិធីនោះលោក លី ស៊ិន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពពីសំណាក់លោក លី សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំទួលស្តី ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខ មន្រ្តីរាជការប្រជាពលរដ្ឋនៅមូលដ្ឋានឃុំមួយនេះ ដោយមិនប្រកាន់បក្ខពួក និងនិន្នាកានយោបាយឡើយ ទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយទាន់ពេលវេលា។

លោកបានបន្តថា ក្នុងនាមលោកតំណាងលោកប្រធានក្រុមការងារ សូមអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ច នៅមូលដ្ឋានឃុំទួលស្តី ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ឲ្យបានល្អប្រសើរ បន្ថែមទៀត ពិសេសសេវាសំណូមពរ និងសេវាតម្រូវការ និងចូលរួមបន្តបង្ក្រាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពធ្វើយ៉ាងធានាឲ្យបាននៅមូលដ្ឋានគ្មានគ្រឿងញៀន មួយវិញទៀតត្រូវ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បងប្អូនដឹកកម្មករ-កម្មការិនី ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានា នៅក្នុងឃុំឲ្យបានយូអង្វែងដើម្បីជាប្រយោជន៍រួមសម្រាប់ពលរដ្ឋប្រើប្រាស់៕