(ភ្នំពេញ)៖ គតិបណ្ឌិត និងសុភាសិតចំនួន១០ សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖

១៖ ព្រះពុទ្ធដីកា «រក្សាកំហឹង ដូចជាការចាប់ធ្យូងក្ដៅបោះទៅលើអ្នកដទៃ តែអ្នកទេដែលជាអ្នករលាកខ្លួនឯង»។

២៖ ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្មោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ, សុភាសិតខ្មែរ។

៣៖ បើអ្នកសម្លាប់សត្រូវ១០០នាក់ អ្នកនឹងក្លាយជាអ្នកក្លាហាន តែបើអ្នកជួយសង្គ្រោះពលរដ្ឋបានម្នាក់ អ្នកប្រៀបដូចជាព្រះ នេះជាភាពខុសគ្នារវាងមេដឹកនាំ និងទាហាន។ សុភាសិតឥណ្ឌា

៤៖ មនុស្សឆ្លាត សិក្សាពីគំនិតរបស់អ្នកដទៃ។ Roland Emmerich

៥៖ បើគោលដៅនៅឆ្ងាយ ចូរប្ដូរវិធីសាស្ត្រ ដើម្បីឆាប់បានទៅដល់។ ខុង ជឺ

៦៖ ការសាមគ្គីគ្នា អាចប្ដូរពីខ្សោយទៅខ្លាំងបាន។ ជូ កឺលាង

៧៖ បើអ្នកត្រូវតែគិតទៅហើយនោះ ចូរគិតឱ្យធំតែម្ដងទៅ។ ដូណាល់ ត្រាំ

៨៖ ពេលវេលាផ្សេងគ្នា ក៏ត្រូវការអ្នកដឹកនាំផ្សេងគ្នាដែរ។ ផាក គឺនហេ

៩៖ អ្នកមានក្ដីស្រមៃធំនឹងទៅបានឆ្ងាយ តែបើមានក្ដីស្រមៃផ្ដេសផ្ដាសត្រៀមខ្លួនខកបំណងឱ្យហើយទៅ។ អាចារ្យ Predo de Verona

១០៖ បើត្រូវការចំណេះដឹង ត្រូវព្យាយាមសិក្សា បើត្រូវការបញ្ញា ត្រូវខំនាំយកមកប្រើ។ ឡៅ ស៊ឺ