(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ជាពិធីបុណ្យខួបគម្រប់១០០ថ្ងៃ របស់សពនាយឧត្ដមសេនីយ៍ផ្កាយមាស៤ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោយទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ កាលពីថ្ងៃសៅរ៍ ០៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១៖២៧នាទី។

កម្មវិធីបុណ្យ៖ ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោង៣៖០០រសៀល ជួបជុំបងប្អូន ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយទាំងអស់ ធ្វើបទនមស្សការថ្វាយបង្គំ ព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា បន្ទាប់មកទទួលបដិសណ្ឋាកិច្ចភ្ញៀវកិត្តិយសអញ្ជើញពិសារភោជនាអាហារ។

លុះព្រឹកឡើងថ្ងៃច័ន្ទ ទី៩ ត្រូវនឹងថ្ងៃ១១កើត ខែឆ្នាំដដែល វេលាម៉ោង៧៖០០ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ វេលាម៉ោង៨៖៣០ព្រឹក និមន្តព្រះសង្ឃរាប់បាត្រ៧៤អង្គ ដាសូត្រអភិធម្មបង្សកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថា កម្មវិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាន នាយឧត្តមសេនីយ៍ ដុម ហាក់ ដែលមានទីតាំងស្ថិតនៅក្នុង បុរីអ័រគីដេ ឌឹ ព្រេន ផ្លូវ ២០០៤ គំរោង១ ផ្ទះលេខ GA ០៤ ផ្លូវ លីលីសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕