​(ភ្នំពេញ​)៖​ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​៨​នាក់​ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅថ្ងៃទី០៧ ខែកញ្ញាបាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​១២​នាក់​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៨​លើក​ ។​

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​០៧​ថ្ងៃ​នៃ​ខែកញ្ញា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​៣៧​នាក់​ បង្ក​របួសធ្ងន់​-​ស្រាល​ចំនួន​៨៥​នាក់​ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​កើតឡើង​ ៧០​លើក​៕​