(ភ្នំពេញ)៖ យោងតាមរបាយការណ៍ប៉ាន់ប្រមាណ និងវិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេស៣ គឺឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាតហ្វូន OPPO ច្រើនជាងគេ។

សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃនេះកំពុងមានសន្ទុះ ពីអ្នកប្រើប្រាស់ទូរស័ព្ទដៃ និងមានអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់លេខទី១ ក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាព ផលិតផលប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និងការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជន របស់ពួកគេរហូតដល់ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរស័ព្ទ OPPO ជាង៤០ប្រទេសនៅជុំវិញពិភពលោក៕