(ភ្នំពេញ)៖ ជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្តិ របស់អ្នកនៅណាហ្គាវើលដ៍ ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ទទួលយកនូវសំណាងល្អ ក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះ ជាមួយនំសែនព្រះខែដុតថ្មីៗ ការតុបតែងដោយចង្កៀង គោមដ៏ស្អាតប្លែក ការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការបញ្ចុះតម្លៃពិសេសជាច្រើន ។

នំសែនព្រះខែ ដែលដុតថ្មីៗ រៀងរាល់ថ្ងៃ ដោយមេចុងភៅឈ្នះពានរង្វាន់ មានដាក់លក់នៅណាហ្គាវើលដ៍ មានរសជាតិគ្រាប់ឈូកសបែបហុងកុង រសជាតិស្លឹកតើយ រសជាតិកាហ្វេ និងរសជាតិទុរេន ដែលអ្នកអាចជ្រើសរើស នំគ្មានស៊ុត ឬស៊ុត ២ តម្លៃចាប់ពី ១០ដុល្លារ ក្នុងមួយដុំ ឬក្នុងមួយប្រអប់មាន ៤ ដុំតម្លៃ ៣៦ដុល្លារ។ ប្រសិនបើអ្នកជាវ ៥០ ប្រអប់ ឬច្រើនជាងនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ២៥ភាគរយ។

នំសែនព្រះខែ មានដាក់លក់ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ១៣ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Food Pavilion និងភោជនីយដ្ឋាន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬលោកអ្នកអាចកម្ម៉ង់ តាមរយៈអ៊ីម៉ែល [email protected] ក៏បាន។

ទទួលយកអារម្មណ៍ប្លែក និងសប្បាយរីករាយ ជាមួយការសម្តែងសិល្បៈជាច្រើន ទូទាំងណាហ្គាវើលដ៍ផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមទាំងការសម្តែងសិល្បៈ អបអរពិធីបុណ្យសែនព្រះខែរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។

បន្ទាប់ពីទស្សនាការសម្តែងសិល្បៈ អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ ជាមួយអ្នកសិល្បៈរបស់យើង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិន នៅជិតចង្កៀងគោមដ៏ធំ និងរីករាយជាមួយក្បួនដង្ហែចង្កៀងគោម ដ៏រស់រវើកទូទាំង អគារ។ រីឯសាលមហោស្រព NABA មានបង្ហាញជូននូវការសម្តែងសិល្បៈ «The Gift» ថ្មីស្រឡាងដែលរៀបរាប់អំពីដំណើររឿងព្រេង របស់នារីម្នាក់ទៅកាន់ពិភពវេទមន្តមួយ ដ៏អស្ចារ្យដែលស័ក្តិសមសម្រាប់គ្រប់វ័យ។

សូមអញ្ជើញមកទទួលសំបុត្រឥតគិតថ្លៃ របស់អ្នកនៅថ្ងៃនេះ នៅណាហ្គាវើលដ៍ ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យរយៈពេល ៤៥ នាទី ដែលផ្តល់ជូនដោយអ្នកសិល្បៈលំដាប់ពិភពលោក នៅសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ចាប់ពីឥឡូវនេះ រហូតដល់ចុងខែកញ្ញា ពីរៀងរាល់ថ្ងៃសុក្រ ដល់អាទិត្យ នៅម៉ោង ៨ យប់។

មុនពេលចូលទស្សនាការសម្តែងសិល្បៈ ឬនៅថ្ងៃណាក៏បាន ពុកម៉ែបងប្អូនអាចអញ្ជើញមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញនេះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ ស៊ូស៊ី ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងម្ហូបពិសេសៗជាច្រើនមុខទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥៖៣០ ល្ងាច តម្លៃ ៤១ដុល្លារ សម្រាប់ ២ នាក់។

អាហារប៊ុហ្វេនេះ ក៏មានរួមបញ្ចូលដោយម្ហូបម៉ាឡេស៊ីផងដែរ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ដើម្បីអបអរដល់ទិវាបុណ្យឯករាជ្យជាតិ របស់ប្រទេសម៉ាឡេស៊ី។ ជម្រើសមួយទៀត អ្នកអាចមកពិសាប៊ុហ្វេនេះ ដែលមានបន្ថែមបង្កងឥតកំណត់ នៅរៀងរាល់ថ្ងៃអង្គារជាមួយតម្លៃពិសេស។

សម្រាប់ការញ៉ាំអាហារចុងសប្តាហ៍ ពិសេសលក្ខណៈគ្រួសារដែលមានការកម្សាន្តសម្រាប់កុមារ សូមកុំភ្លេចអាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេស នៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ១១៖៣០ ព្រឹក ដល់ ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យ។ តម្លៃ ១៩.៩៩ដុល្លារប៉ុណ្ណោះ សម្រាប់ម្នាក់ ១៤ដុល្លារ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោយ ៥ ឆ្នាំ៕