(ព្រះសីហនុ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម បានឃាត់ខ្លូនជនបុរសម្នាក់ដែលក្លែងខ្លួនជាព្រះសង្ឃ នៅចំណុចភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១០ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យបន្លំខ្លួនជាព្រះសង្ឃមានឈ្មោះ រុន រស្មី អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ជនសង្ស័យ ក្រោយពីសមត្ថកិច្ចបានសួរនាំ ជននោះបានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនជាព្រះសង្ឃ ដើរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។ 

បច្ចុប្ប្នន្ន កម្លាំងនគរបាលប៉ុស្តិ៍ កំពុងរៀបចំបញ្ជូនជនបន្លំជាព្រះសង្ឃ ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕