(ភ្នំពេញ)៖ បន្ទាប់ពីមានការល្បីខ្ទរខ្ទារ ពីបទ Microphone របស់ក្រុម The Old I$E ដែលមានប្រុសស្អាត CDGuntee ជាសមាជិក ពេលនេះតារាចម្រៀងទាំងពីរ នឹងមកប្រទេសកម្ពុជា ដើម្បីផ្គាប់ចិត្តហ្វេនៗ ដែលតែងតែគាំទ្រ។

ជំនួប Party X The Old I$E នឹងត្រូវធ្វើឡើងនៅ Epic Club ដែលមានទីតាំងនៅអគារលេខ១២២B ជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាថ្ងៃទី១២ ខែកញ្ញានេះ ដែលនាំមកជូនផ្ដាច់មុខដោយ Epic Club ដែលជាក្លឹបកំសាន្ដ ដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។

ការសម្ដែងនេះ គឺជាលើកដំបូងរបស់ CDGuntee នៅក្នុងប្រទេសកម្ពុជា ដែលក្រុមលោកទាំងមូលនឹងនាំយកនូវបទចម្រៀងល្បីៗរបស់ខ្លួន ដូចជាMicrophone និងBoom ជាដើមមកសម្ដែង។

គួរបញ្ជាក់ផងដែរថា គោលបំណងដែលក្រុម Acti 90s នាំយកនូវក្រុមចម្រៀងThe Old I$E មកនេះ មិនមែនដើម្បីតែការច្រៀងរាំកំសាន្ដសប្បាយតែប៉ុណ្ណោះទេ គោលបំណងរបស់ក្រុមនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងតារាថៃ និងខ្មែរ។

សម្រាប់ការចូលរួម គឺងាយណាស់ អ្នកទាំងអស់គ្នា គ្រាន់តែទៅEpic Club អ្នកនឹងអាចកំសាន្តសប្យាយជាមួយពួកគេ។ អ្នកក៏អាចទំនាក់ទំនងកក់តុតាមរយៈ៖ លេខទូរស័ព្ទលេខ ០១០៦០០៦០៨។ កាន់តែពិសេសទៅទៀតនោះ Epic Club ក៏មានpromotionពិសេស ទិញ១ ថែម១ សម្រាប់Hennessy V.S.O.P ផងដែរ៕

ទស្សនាវីដេអូនេះ ថាតើThe Old I$Eរំភើបយ៉ាងណា ពេលជិតមកស្រុកខ្មែរ៖ https://www.facebook.com/EpicClubCambodia/videos/509155216501512/?epa=SEARCH_BOX