(ហាណូយ)៖ អាជ្ញាធរវៀតណាម បានប្រមូលនិងសម្លាប់សត្វជ្រូក ប្រមាណ៤.៧លានក្បាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េសជ្រូកអាហ្វ្រិក ដែលបានរីករាលដាល នៅខេត្តទាំង៦៣របស់ខ្លួន, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ជំងឺនេះត្រូវបានរកឃើញដំបូង នៅវៀតណាម កាលពីខែកុម្ភៈ ដែលមានភាពលំបាក នៅក្នុងការទប់ស្កាត់ណាស់ ដោយសារវាមិនមានវ៉ាក់សាំងការពារ, នេះបើតាមការលើកឡើង ពីលោក Pham Van Dong ប្រធាននាយកដ្ឋានសុខភាពសត្វវៀតណាម បានឲ្យដឹងយ៉ាងដូច្នេះ។

សត្វជ្រូក នៅក្នុងប្រទេសវៀតណាម គិតត្រឹមចុងខែកក្កដាកន្លងទៅ បានធ្លាក់ចុះ១៨.៥ភាគរយ គិតចាប់តាំងពីខែធ្នូ។

ឧស្សាហកម្មសាច់ជ្រូក មានតម្លៃ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬក៏ស្មើនឹងជិត១០ភាគរយ នៃវិស័យកសិកម្មរបស់វៀតណាម៕