(ភ្នំពេញ)៖ អស់រយៈពេលជាង១០ឆ្នាំ ន្លងមកនេះ ក្រុមហ៊ុន OPPO ខិតខំផ្ចិតផ្ចង់ច្នៃប្រឌិតសំរិតសម្រាំង ស្មាតហ្វូន OPPO A Series ពីមួយជំនាន់ទៅមួយជំនាន់ទៀត មានលក្ខណៈខុសប្លែកពីគ្នា មានចំណុចខ្លាំងរាងៗខ្លួន ទាំងរូបរាង ល្បឿន កាមេរ៉ា និងថាមពលថ្ម ដើម្បីបំពេញតម្រូវការទីផ្សារ អ្នកប្រើប្រាស់ជុំវិញពិភពលោក។

ជាក់ស្តែង ចាប់តាំងពីការចេញលក់នូវម៉ូដែល OPPO ស៊េរី A ដំបូងបង្អស់គឺម៉ូដែល A១០០ នៅលើទីផ្សារប្រទេសថៃ ក្នុងអំឡុងឆ្នាំ ២០០៩ ស៊េរីនេះ ទទួលបាននូវប្រជាប្រិយភាពប្លែក និងមានសមត្ថភាពមិនធម្មតា ពីមាត់មួយទៅមាត់មួយ ដែលគួរឲ្យចាប់អារម្មណ៍ ដោយសារតែគុណសម្បត្តិរបស់វា នៅក្នុងការឌីហ្សាញ លើវិស័យថតរូប និងបច្ចេកវិទ្យាថ្មធំ។

យុវវ័យភាគច្រើន បានជ្រើសរើសយក OPPO A Series ជាស្មាតហ្វូនជម្រើសដំបូង និងល្អបំផុតរបស់ពួកគេ។ ពួកគេ មិនត្រឹមតែអាចរៀន ពីរបៀបប្រើស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាដូចជា កាមេរ៉ានិងកម្មវិធី App តែប៉ុណ្ណោះទេ ប៉ុន្តែស៊េរី A របស់ OPPO បានបញ្ចេញនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងភាពទាន់សម័យ ភាពស៊ីវិល័យ ក្នុងជីវិតរស់នៅ និងសង្គមការងារបន្ថែមទៀត។

ស្រាប់តែពេលថ្មីៗនេះ លេចលឺព័ត៌មានបែកធ្លាយ ពីសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកថា OPPO Series A ឆ្នាំ២០២០ នឹងបង្ហាញខ្លួន ក្រឡុកនៅលើទីផ្សារស្មាតហ្វូន ជាមួយនឹងសមាសភាពច្រើនបញ្ជូលគ្នា បង្កើតបានជាភាពអស្ចារ្យគ្មានពីរ ដោយអាចនឹងបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ (Quad Camera) មានថាមពលថ្មទំហំ 5000mAh ហើយនិងមាន RAM ទំហំ 8GB រួមជាមួយនឹងមេម៉ូរី ទំហំ 128GB ដំណើរការដោយ ColorOS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹងតម្លៃសមរម្យ៕