(ភ្នំពេញ)៖ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ.គួច អេឌអេឌ្យូខេសិន បានឧបត្ថម្ភថវិកា៥ពាន់ដុល្លារអាមេរិក ដល់អង្គការមូលនិធិបង្ការរបួសអាស៉ី ដែលជាអង្គការមូលនិធិការពារគ្រោះថ្នាក់ចរាចរណ៍អាស៉ី។

ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីពិសាអាហារសាមគ្គីសប្បុរសធម៌ និងថ្លែងអំណរគុណ អ្នកគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី២ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគភូគីត្រា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕