(ភ្នំពេញ)៖ លោក Christian Berger អគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី និងភរិយារបស់លោក គឺអ្នកស្រី Maria Berger បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ជាមួយនឹងវត្តមានលើកដំបូងនៅកម្ពុជា ក្នុងនាមអគ្គរដ្ឋទូត លោក Christian Berger បានចាត់ទុកកម្ពុជា និងអាល្លឺម៉ង់គឺជាមិត្ត ហើយលោក សង្ឃឹមថា លោកនឹងអាចចូលរួមចំណែក ក្នុងការពង្រឹងមិត្តភាពមួយនេះបាន។

លោក Christian Berger បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំរីករាយដែលបានមកប្រទេសកម្ពុជា ដែលជាប្រទេស ដែលមានប្រវត្តិចំណាស់ និងសំបូរបែប។ ខ្ញុំទន្ទឹងរង់ចាំមើល និងស្វែងយល់ពីការការអភិវឌ្ឍឥតឈប់ឈរក៏ដូចជា ការវិវត្តដ៏ខ្លាំងក្លានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាល្លឺម៉ង់និងកម្ពុជាគឺជាមិត្ត។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមចំណែក ក្នុងការពង្រឹងមិត្តភាពមួយនេះបាន»។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ។

លោក Christian Berger ធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម និងប្រទេសឡាវ នាពេលកន្លងមក៕