(ភ្នំពេញ)៖ កម្មការនីរោងចក្រផលិតកាបូបម្នាក់ កញ្ញា រឹម ប៉ុល ដែលមានទីលំនៅសព្វថ្ងៃ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន​សំណាង​ឈ្នះ​រង្វាន់​ធំទឹកប្រាក់សុទ្ធ​៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក ក្រោយ​​​មាន​អភូត​ហេតុ​ញាក់​​ភ្នែក​​ឆ្វេង​អស់​រយៈពេល​៣​​ថ្ងៃ​ជាប់​​គ្នា។​

កញ្ញា ប៉ុល បានបញ្ជាក់ថា៖ «ខ្ញុំ​ពិត​ជាសប្បាយចិត្តមែនទែន ព្រោះខ្ញុំតែងតែផឹក វើកមួយ​កំប៉ុងរាល់ថ្ងៃ ហើយមិននឹក​ស្មានថា មានថ្ងៃនេះ។ ខ្ញុំ​ឆ្ងល់ថា ចេះតែញាក់ភ្នែកឆ្វេងរហូតមិនដឹងមានលាភអី?»

ឥឡូវនេះបានឈ្នះរង្វាន់ធំ​ល្មម អាច​ទុករកស៊ីទៅថ្ងៃមុខ និង​ដោះបំណុលគ្រួសារ​បាន​ទៀត៕