(ភ្នំពេញ)៖ សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសំឡេង ក្នុងកម្មវិធី The Mask Singer Cambodia អាចមកទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ។

ក្រៅពីនេះ លោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤ បានយ៉ាងងាយស្រួលផងដែរ។

The Mask Singer Cambodia គឺជាកម្មវិធីថ្មី ប្លែក ជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរ គឺហង្សមាស និង ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំនៅកម្ពុជា ដែលវា គឺជាកំពូលកម្មវិធីប្រឡងច្រៀងសម័យ Digital ប្លែកពីគេតម្រូវឲ្យបេក្ខជនទាំងអស់ ច្រៀងដោយពាក់របាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត ដោយការបញ្ចេញសំឡេងពិតរបស់ពួកគេ នៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិដ៏ទំនើប នៅមុខមហាជនរាប់លាននាក់។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងបែប Digital «The Mask Singer Cambodia» ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងបន្តបន្ទាប់ផ្តើមចាប់ពី៖

* ខេត្តសៀមរាប នៅផ្សារហេរីថេក (The Heritage Walk ) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩ និងទើបតែបញ្ចប់ប្រកបដោយភាពជោគជ័យ និង ទទួលបានការគាំទ្រខ្លាំង
* នៅខេត្តតាកែវកាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងសកលវិទ្យាល័យ បៀលប្រាយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីតែម្តង។
* សម្រាប់វគ្គជម្រុះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តិទៅនៅទីរួមខេត្តកំពង់ចាម នៅក្នុងសណ្ឋាគារ LBN Asian ដែលមានប្អូនៗយុវវ័យចូលរួមច្រើនកុះករ។
* សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្អែកនេះនឹងមានកម្មវិធីប្រគុំតន្ត្រី The Mask Singer Tour Concert ដោយមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ចាប់ពីម៉ោង៨យប់តទៅដែលមានការចូលរួមពីកំពូលតារាចំរៀង អ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា ដែលជា តារាតំណាងទូរស័ព្ទដៃ OPPO ព្រមទាំងតារាចំរៀងល្បីៗជាច្រើននាក់ទៀត។

* សម្រាប់វគ្គជម្រុះនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ស្ទឹងសង្កែ ដូច្នេះប្អូនៗសូមរួសរាន់ឡើង ទៅយកពាក្យប្រឡងដោយមិនគិតថ្លៃឡើយ។
* សម្រាប់វគ្គជម្រុះនៅរាជធានីភ្នំពេញនឹងប្រពឹ្រត្តទៅនៅ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤។

សម្រាប់អ្នកពុំទាន់បានមកទទួលពាក្យសុំចូលរួមប្រឡង The Mask Singer Cambodia ដោយឥតគិតថ្លៃ សូមប្រញាប់រួសរាន់អញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃ OPPO ដែរនៅក្បែរលោកអ្នកជាងគេ រឺក៏ នៅក្រុមហ៊ុនហង្សមាសផ្ទាល់។

សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធដល់ទៅ ១០០,០០០,០០០រៀល (១រយលានរៀល) ប្រមាណជា២.៥ម៉ឺនដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃទំនើបៗពី OPPO បន្ថែមទៀតក៏ថាបាន៕

http://image.freshnewsasia.com/2019/038/fn-2019-09-04-18-29-44-0.JPG