(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៥,៤៤៧គ្រឿង រកឃើញល្មើសច្បាប់ ១២៥១គ្រឿង (ម៉ូតូ៦២%), អប់រំ៣៣០គ្រឿង និងផាកពិន័យ ៩២១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,៣២៧គ្រឿង, អប់រំ១៤៧គ្រឿង និងផាកពិន័យ ៤៦៩គ្រឿង៕