(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣២ករណី ក្នុងនោះករណីប្រើប្រាស់១៤ករណី និងជួញដូរ១៨ករណី ឃាត់ខ្លួនជនសង្ស័យ៦១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៣១៥ករណី ឃាត់មនុស្ស១៣,៦៦៦នាក់ (ស្រី៩៤៤នាក់) ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕