(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងវត្តវិហារហ្លួង (ហៅវត្តផ្សារ) ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្ដេចព្រះវ័នរ័ត្នកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះគណៈអធិបតី ប្រកាសនីយបត្រតែងតាំងចៅអធិការវត្ត និងប្រកាសសង្ឃដីកាតែងតាំង គ្រូសួធ្យស្ដាំ។

ពិធីនេះ បានប្រព្រឹត្ត ទៅដោយអញ្ជើញចូលរួមជាគណៈធិបតីលោក ស លាង ប្រធានមន្ទីរធម្មការខេត្ត, លោក ផល ភាព នាយករដ្ឋបាលស្រុកបរិបូណ៌, លោក ប៊ិន សុផល មេឃុំផ្សារ និងមានមន្ត្រីសង្ឃស្រុកបរិបូណ៌៧អង្គ ព្រះសង្ឃរួម១២ វត្តក្នុងស្រុកបរិបូណ៌ ១៤៥អង្គ និងពុទ្ធបរិស័ទសរុប ៦០៥នាក់។

យោងសង្ឃដីការសម្រេចស្ដីពី កាតែងតាំងភិក្គុ សិក ឡាញ់ ព្រះជន្ម ៣៩វស្សា ផ្នួស០៦វស្សាជាគ្រូសូធ្យស្ដាំស្ដីទី។ ភិក្គុ ផាន់ រុន នាមឆាឃាឋិតវឌ្ឍនោ ព្រះជន្ម៦៤វស្សា ផ្នួស១៤វស្សា ជាព្រះចៅអធិការស្ដីទីវត្តវិហារហ្លួង ឲ្យឡើងជាព្រះចៅអធិការវត្តវិហារហ្លួង៕