(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបម្រើសេវាហិរញ្ញវត្ថុច្រើនសម្បូរបែប ដែលផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលក្នុងនោះសេវាអេធីអឹម បានដើរតួនាទីយ៉ាងសំខាន់។

ប្រាសាក់បានបំពាក់អេធីអឹមរបស់ខ្លួនរហូតដល់ជាង ១៣០ទីតាំងនៅទូទាំងប្រទេស ដែលមានមុខងារជាច្រើនសម្រាប់អតិថិជនធ្វើការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្ក័យបត្រទឹក-ភ្លើង ទិញកាតទូរសព្ទ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្តូរប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗទៀត ដែលអតិថិជនអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានបញ្ជាក់ថា «ការប្រើប្រាស់អេធីអឹម បានបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន ២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។ អតិថិជនអាចធ្វើប្រតិបត្តិការ ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទបានដោយខ្លួនឯង ដោយងាយស្រួល លឿនរហ័ស សុវត្ថិភាពបំផុត ជាពិសេសរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា »។

លោក សាយ សូនី បានបន្ថែមថា សាធារណជនគួរបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ទំនើបទាន់សម័យ ជាពិសេសបើកគណនីសន្សំ នៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព៕