(ភ្នំពេញ)៖ ក្រោយ​​ទស្សនា​រោងចក្រ​ ខ្មែរ ប៊ែវើរីជីស​ និស្សិត​​មួយ​ចំនួន​នៃ​វិទ្យាស្ថាន​​ CamEd Business​ មាន​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​អំពី​​ការ​ផលិត​ស្រាបៀរ​ និង​ភេសជ្ជៈ ការ​រៀប​ចំ​របៀប​រៀប​រយ​​ ក៏​ដូច​ជា​ការងារ​ផ្សេង​ៗ​ដែល​​​រោងចក្រ​នេះ​កំពុង​​ធ្វើ។ តោះ!​ ទៅ​ស្វែង​យល់​​ពី​មតិរបស់​ពួក​គេ​ជុំ​វិញ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ ខ្មែរ ប៊ែវើរីជីស​​នេះ​៖

និសិ្សត ផន​ ស្រីហៀង ឲ្យ​ដឹងថា «ខ្ញុំមាន​អារម្មណ៍ថា​ប្លែក​នៅ​ពេល​បាន​មក​ដល់​ទី​នេះ​​​ដំបូង ព្រោះ​ធ្លាប់​តែឃើញ​រោងចក្រដ៏​ទំនើប​បែប​នេះ​​នៅ​ក្រៅ​ប្រទេស និង​មិននឹក​ស្មាន​ថា​ រោង​ចក្រ​បែប​នេះ​​មាន​នៅ​ប្រទេស​កម្ពុជា​អញ្ចឹងសោះ​​ ជាពិសេស​​ហ៊ាន​ចំណាយ​ទុន​វិនិយោគ​ដ៏​ច្រើន​​ទៅ​លើ​គ្រឿង​ម៉ាស៊ីន ដើម្បី​​ផលិតស្រាបៀរ​ និង​​ភេសជ្ជៈ ​មាន​​​គុណភាព​​​សម្រាប់​​ប្រជាពលរដ្ឋ​​កម្ពុជា»

ចំណែក​និសិ្សត តោ​ ដេនែល និយាយថា «រោងចក្រ ខ្មែរ ​ប៊ែវើរីជីស ពិត​ជា​មាន​ស្ដង់​ដារ​ខ្ពស់​ ព្រោះ​គ្រប់​​ដំណើរ​ការ​នៃ​ការ​ផលិត​ស្រាបៀរ​ និង​ភេសជ្ជៈ​មានមូលដ្ឋានច្បាស់លាស់​ រួមទាំង​​ការ​ប្រើ​បច្ចេកវិទ្យា​ ស្ដង់ដា​​រ​​អន្តរជាតិ ដែល​​អាច​ផលិតផលិតផល​​​​មានអនាម័យខ្ពស់»។

រីឯ​និសិ្សត ស៊ិន ដារ៉ានី ថ្លែង​ថា «ខ្ញុំ​សង្កេត​​ឃើញ​ថា​ រោងចក្រ ខ្មែរ ប៊ែវើរីជីស ​មាន​​ទីធ្លា​ធំ​ទួលាយ​​​ និង​មាន​​ខ្យល់​អាកាស​​ត្រជាក់​ល្អ​ ​ដែល​អាច​ធ្វើឲ្យ​អ្នក​មក​ទស្សនា​រោងចក្រ​ ​​និង​បុគ្គលិកនៅទីនេះ​មាន​ផាសុកភាព​​ និង​អាចបន្ធូរអារម្មណ៍​បាន​យ៉ាង​ប្រសើរ»

ដោយ​ឡែកនិស្សិត ឡោ​ ស៊ូយឆេង និយាយថា ការ​រចនារបស់រោងចក្រ គឺខុសប្លែក​ពី​រោងចក្រ​ដទៃ​ទៀត​ត្រង់​កន្លែង​ទទួលភ្ញៀវ​មានការឌីហ្សាញ​ ដែល​​ទាក់​ទាញ​ និង​ទំនើប​បំផុត ហើយ​​អ្វី​ដែល​កាន់​តែ​ពិសេស​​​រោងចក្រ​នេះ​​​មាន​សាល​ប្រជុំ​ ដែល​​បើក​​សម្រាប់​មហាជន​​ប្រើប្រាស់ដោយ​មិនគិត​កម្រៃសេវា ដែល​បង្ហាញ​ថា​ រោងចក្រនេះ​​បាន​ជួយ​ដល់សង្គម និង​ប្រជាជនកម្ពុជា​​យ៉ាង​ច្រើន៕