(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ​បង្ក្រាប​ល្បែងស៊ីសង (បៀរ អាប៉ោង)មួយ​កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ ក្នុងនោះស្រី៤នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ស្ថិតក្នុងភូមិថ្មី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនញៀនល្បែងទាំង១១នាក់ ត្រូវបាននឹងកំពុងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ចែងតាមនីតិវិធី៕