(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឱកាសការងារចំនួន ៧០០កន្លែងទៀតហើយ កំពុងរង់ចាំ សិស្ស/និស្សិត អ្នកស្វែងរកការងារ និងអ្នកមានបំណងចង់ផ្លាស់ប្តូរការងារថ្មី ជាមួយនឹងក្រុមហ៊ុនធំៗ ចំនួន១១ ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។

ក្រុមហ៊ុនធំៗទាំង១១នេះរួមមាន៖ ក្រុមហ៊ុន Cambrew Ltd , AEON Cambodia , Chamroeun Microfinance Institution , AEON Specialized Bank Cambodia , ONLINE ISP Cambodia, CIMB Cambodia, Smart Axiata, Orkidé Villa, Ly Hour Veluy, Major Cineplex Cambodia , Westline Education Group Co., Ltd.។

លោក វ៉ែន ចំរើន មន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុន AEON Cambodia បានបញ្ជាក់ថា ក្រុមហ៊ុន AEON នឹងចូលរួមជាមួយកម្មវិធីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៅថ្ងៃទី២៩ ខែសីហា ស្អែកនេះ ព្រមទាំងផ្តល់នូវឱកាសការងារចំនួនជាង ៧០កន្លែង ទៅតាមមុខជំនាញផ្សេងៗគ្នា។ ចំពោះអ្នកអត់បទពិសោធន៍ក៏ដាក់ពាក្យបានដែរ។

សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ សូមត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕