(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងកងពលលេខ៥១ នៃយោធភូមិភាគទី៥ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញរបស់ស៊ីម៉ាក បានចុះត្រួតពិនិត្យរណ្តៅគ្រាប់មួយកន្លែង នៅចំណុចព្រៃតាកែយ៉ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបន្សល់ទុកពីសម័យសង្គ្រាម ដោយក្នុងនោះមាន សំណល់មិនទាន់ផ្ទះចំនួនជិត១តោន។ 

បើតាមមន្ត្រីយោធាមួយរូប បានឱ្យដឹងថា រណ្តៅគ្រាប់បែបចម្រុះជិត១តោននេះ គឺប្រជាពលរដ្ឋបានប្រទះឃើញបន្ទាប់ពីពួកគាត់បានកាប់ឆ្ការដីព្រៃ ដើម្បីធ្វើចំការក៏ប្រទះឃើញតែម្តង។

មន្ត្រីយោធាដដែល បានបន្តថា គ្រាប់បែកដែលត្រូវកម្លាំងចម្រុះចុះត្រួតពិនិត្យនេះ រួមមាន៖ គ្រាប់ B40.5, គ្រាប់ត្បាល់80, គ្រាប់ត្បាល់៦០, គ្រាប់ដេកា82, មីនតោន និងគ្រាប់កាំភ្លើង AK ហើយគ្រាប់យុទ្ធភ័ណទាំងនេះ នឹងត្រូវប្រមូលមកទុកនៅអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យមើលរង់ចាំការសម្រេច នៅពេលក្រោយផងដែរ៕