(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន ៦លានរៀល។

ក្រោយពេលអនុវត្តទោសបាន ២ខែកន្លះតាមសេចក្តីសម្រេចរបស់តុលាការហើយនោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ផងដែរ៕

ខាងក្រោមនេះជាប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់៖