(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុម ហុងកុង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាចតទៅ ក្នុងជុំទី២នៃការប្រកួតជម្រុះសម្រាប់ទៅប្រកួតយកពានរង្វាន់បាល់ទាត់ពិភពលោក២០២២នៅកាតា។

ក្នុងនាមជាអ្នកឧបត្ថម្ភដល់ការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) សូមអញ្ជើញអ្នកគាំទ្រ ទៅចូលរួមស្រែកហ៊ោជាកម្លាំងចិត្តដល់ក្រុមគោព្រៃកម្ពុជាទាំងអស់គ្នា។

គួររម្លឹងថា ការឡើងមកប្រកួតក្នុងជុំទី២បាន បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ទាំងពីរជើង ដោយលទ្ធផល ២-០ និង ១-២ ក្នុងជុំទី១។

ក្នុងជុំទី២នេះ កម្ពុជាស្ថិតនៅក្នុងពួល C ដែលមាន ហុងកុង ប៉ារែន អីរ៉ាក់ និងអីរ៉ង់៕