(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួស២នាក់ និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៥គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, មិនគោរពសិទ្ធិ, កត្តាយាន និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៤៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១២៩នាក់ របួសធ្ងន់២១១នាក់ និងរបួសស្រាល១២២នាក់៕