(កោះកុង)៖ រថយន្តដឹកដីមួយគ្រឿង បានបើកបុករះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង បណ្តាលឲ្យស្លាប់ក្មេងតូចម្នាក់ អាយុប្រហែល៣ឆ្នាំ ខណៈម្តាយរបស់ក្មេងរងគ្រោះរង និងអ្នកបើកបររបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតនៅម៉ោងជាង៧ព្រឹក ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅក្នុងភូមិចាំយាម (ភូមិថ្មី) ឃុំបាក់ខ្លង ស្រុកមណ្ឌល ខេត្តកោះកុង។

សេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា រថយន្តដឹកដីកង់ដប់១គ្រឿងនេះ បានបើកបុករះបណ្តាលឲ្យខូចខាតផ្ទះចំនួន ៤ខ្នងនៅជាប់ផ្លូវ ហើយផ្ទះធ្ងន់ជាងគេ គឺផ្ទះលក់អីវ៉ានចាប់ហួយ បណ្តាលឲ្យក្មេងតូចម្នាក់អាយុប្រហែល៣ឆ្នាំស្លាប់ ម្តាយក្នុងផ្ទះរបួសធ្ងន់។ ចំណែកអ្នកបើកបររងបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមការសន្និដ្ឋានបឋមពីសមត្ថកិច្ច អាចបណ្តាលមកពីដាច់ហ្វ្រាំងរថយន្តដឹកដីនោះ៕