(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «Bangkok RHVAC 2019 & Bangkok E&E 2019» ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញ ម៉ាស៊ីនត្រជាក់ ទូរក្លាសេ គ្រឿងអគ្គិសនី និងគ្រឿអេឡិចត្រូនិច ដែលជាម៉ាកល្បីៗរបស់ប្រទេសថៃ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា «ក្នុងឱកាសនេះ ស្ថានពាណិជ្ជកម្មថៃ សូមអញ្ជើញលោក លោកស្រី ដែលមានចំណាប់អារម្មណ៍ នៅទស្សនាពិព័រណ៍ Bangkok RHVAC 2019 & Bangkok E&E 2019 តាមកម្មវិធីដូចបានជម្រាបខាងលើ»។

ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះ ពីការអញ្ជើញទៅទស្សនាពិព័រណ៍ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៦ ៣០៤ និង E-mail: [email protected]