(ភ្នំពេញ)៖ កម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយហើយ ដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំទូរស័ព្ទ Samsung Galaxy S10 រង្វាន់ទូរទស្សន៍ សាមសុង 55 អ៊ីញ និងរង្វាន់ជាច្រើនសរុប ១២ រង្វាន់។

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប៩៦នាក់ ក្នុងរយៈពេល៨សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។

ឆ្លៀតក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១២នាក់ ចុងក្រោយ លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំកម្ពុជាបានឲ្យដឹងថា «កម្មវិធីរបស់យើងពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។ តាំងនាមឲ្យ សាមសុង ខ្ញុំសូមអបអសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងអាជីវករទាំងអស់ ដែលតែងតែគាំទ្រដល់ផលិតផល សាមសុង តាំងពីដើមរហូតមក”។

លោកស្រីបានបន្តថាកម្មវិធី “មហាសំណាង មហារង្វាន់” នេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំងព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ហើយដើម្បីឆ្លើយតបនឹងការគាំទ្រក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។

ហើយខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសពីការជាវទូរទស្សន៍ សាមសុង ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី ៨ កន្លងទៅនេះ៖

សម្រាប់ព័ត៌មានលម្អិត ពីគ្រប់ផលិតផល សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232៕