(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសស្រាល ៤នាក់ និងរបួសធ្ងន់ ១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១១គ្រឿង, រថយន្តតូច ៤គ្រឿង, រថយន្តធំ ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២២៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១១៦នាក់ របួសធ្ងន់ ១៩៦នាក់ និងរបួសស្រាល ១១៩នាក់៕