(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងធ្វើការវះកាត់មាត់ឆែប ក្រអូមឆែប និងពិបាកមុខមាត់ផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

យោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អង្គការស្នាមញញឹមកម្ពុជា មជ្ឈមណ្ឌលភាពញញឹម ជាន់ទី៣ អគារវះកាត់ និងកែលម្អ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕