(ក្រចេះ)៖ ដើម្បីធានាសុខភាពប្រជាពលរដ្ឋជាអ្នកទទួលទាន មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមនិងអាជ្ញាធរស្រុកបានចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ លើសុវត្តិភាពម្ហូបអាហារប្រចាំ ដោយធ្វើតេស្តមុខម្ហូបមួយចំនួននៅផ្សារស្នួល និងតាមម៉ាតចំនួន២ ស្ថិតនៅ ឃុំស្នួល ស្រុកស្នួល។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា កាចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ នៅព្រឹកនេះដោយមន្រ្តីបានធ្វើតេស្តទៅ សសៃគុយទាវ ខ្ញីហាន់ ត្រសក់ចាវ ផ្អក ប្រហុក ក្រោយពីធ្វើតេស្តបឋមរកមិនឃើញសារធាតុគីមីមហាមឃាត់នោះទេ។ ចំណែកអំបិលអីយូត រកមើលកម្រិតជាតិអីយូត ឃើញថា សមស្របតាមមាត្រដ្ឋានបានកំណត់(២៣,១)នៃជាតិអំបិល។

ដោយឡែក នៅតាមម៉ាត មន្រ្តីបានរកឃើញទំនិញជិតផុតការបរិច្ឆេទមួយចំនួន ហើយមន្រ្តីបានអប់រំដល់ម្ចាស់ និងពន្យល់ពីរបៀបមើលការបរិច្ឆេទនៅលើមុខទំនិញ ជៀសវាងតាំងលក់ទំនិញ ហួសការបរិច្ឆេទប៉ះពាល់ដល់សុខភាពអ្នកហូប។ មន្រ្តីបានហាមដាចយខាត់មិនឲ្យតាំងលក់ទំនិញខូចគុណភាព និងហួសការបរិច្ឆេទនោះទេ កាលណាតាំងលក់ទំនិញហួសការបរិច្ឆេទ បើមន្រ្តីរកឃើញត្រូវរឹបអុសយក ហើយពាក់ពន្ធ័និងផ្លូវច្បាប់ទៀតផង។

គួររម្លឹកថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏បានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំសុខភាព សុវត្ថិភាពចំណីអាហារ មុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេត ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារ ដែលមានសារធាតុគីមីពុលនាំឱ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។

លោកសូមអំពាវនាវដល់បងប្អូនអាជីវករ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្តិភាព ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ពោលគឺ អ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរ មុននឹងយកផលិតផលមកដាក់តាំងលក់ត្រូវចេះ មើលកាបរិច្ឆេទឱ្យបានត្រឹមត្រូវ កុំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ព្រោះសុខភាពសំខាន់ណាស់ ហើយខុសច្បាប់ថែមទៀត ហើយលោកនៅតែបន្ដដឹកនាំមន្រ្តីរបស់ចុះត្រួតពិនិត្យឱ្យដូចភ្លៀងរលឹម ដើម្បីសុខភាពរបស់ប្អូនប្រជាពលរដ្ឋ៕