(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅខណៈនេះអគ្គិភ័យកំពុងឆេះរោងចក្រផលិតពូកមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី។ កម្លាំងសមត្ថកិច្ចពន្លត់អគ្គភ័យកំពុងចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ។ សូមរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយ៕