(ភ្នំពេញ)៖ នៅទីបំផុតពេលវេលាដែលអតិថិជនទាំងអស់ រង់ចាំយ៉ាងអន្ទះសារបំផុតនោះបានមកដល់ហើយ! ក្រោយពីព្រឹត្តិការណ៍ដាក់បង្ហាញ និងការដាក់ឱ្យកម៉្មង់ទិញទុកមុនរួចមកចំនួននៃអតិថិជនយ៉ាងច្រើនលើសលុបហួសពីការរំពឹងទុក បានអញ្ជើញមកដល់ក្រុមហ៊ុន និងតាមដេប៉ូផលិតផល សាមសុង ដើម្បីសាកសួរនូវកាលបរិច្ឆេទជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ នេះក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ដូច្នេះដើម្បីឆ្លើយតបតាមការស្រឡាញ់គាំទ្រ ក៏ដូចជាការជឿជាក់លើកំពូលបច្ចេកវិទ្យាដ៏ពិសេសអស្ចារ្យ ដែលមានតែមួយគ្មានពីរក្នុងលោក ក្រុមហ៊ុន សាមសុង ក៏ប្រញាប់ប្រញាល់បញ្ចេញឱ្យដល់ដៃអតិថិជនទាំងអស់ឱ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា ស្តេចកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដាក់លក់ក្នុងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ នេះតែម្តងជាមួយនឹងលក្ខណៈពិសេស ប្លែក និងទំនើបទាន់សម័យដូចខាងក្រោម៖

* Samsung Galaxy Note 10:

- Screen: ទំហំអេក្រង់ 6.3 អ៊ីញ
- Sim Slot: មានរន្ធដាក់ស៊ីមកាត 2
- Front Camera: មានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP
- Back Camera: កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP
- RAM: 8GB
- ROM: 256GB
- Battery: ថាមពលថ្ម 3,500 mAh
- Microphone: មាន 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង
- Color: មាន ២ ពណ៌៖ ប្រាក់ និងផ្កាឈូក
- Price: តម្លៃ 899 ដុល្លារ
* Samsung Galaxy Note 10+:
- Screen: ទំហំអេក្រង់ 6.8 អ៊ីញ, ប្រភេទ Dynamic AMOLED
- Sim Slot: មានរន្ធដាក់ស៊ីមកាត 2
- Front Camera: មានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP
- Back Camera: កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP និង DepthVision Camera (សម្រាប់ថតរូប ឬ វីដេអូ ដែលធ្វើឱ្យព្រាលផ្ទៃខាងក្រោយ)
- RAM: 12GB
- ROM: 256GB និង អាចបន្ថែមមេម៉ូរីខាងក្រៅបាន 1T
- Fingerprint (Under Display): ដោះសោរលើអេក្រង់
- Battery: ថាមពលថ្ម 4,300 mAh
- Microphone: មាន 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង
- Color: មាន ៣ ពណ៌៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រាក់
- Price: តម្លៃ 1,059 ដុល្លារ
មិនទាន់អស់នៅឡើយទេណា! សម្រាប់អតិថិជនដែលមានបំណងចង់បង់រំលោះ កំពូលស្មាតហ្វូនប៊ិចនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនការបង់រំលោះដោយគ្មានការប្រាក់(០%) រយៈពេល៩ខែ(បង់៣០%មុន សល់៧០%បង់រំលោះ៩ខែ)ការបង់រំលោះនឹងផុតកំណត់ថ្ងៃទី២៣ សីហា២០១៩។ លើសពីនេះទៅទៀតក៏មានការផ្តល់ជូនស៊ីមកាតលេខពិសេសពីCallcard ដែលអាចប្រើប្រាស់អ៊ីធើណិតដោយឥតគិតថ្លៃរហូតដល់180GBផងដែរ។

សូមរួសរាន់ឡើង! កុំឱ្យឱកាសក្លាយជាម្ចាស់ស្តេចកំពូលស្មាតហ្វូនរំលងឱ្យសោះ! នៅមានលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀត ដែលពិពណ៌នាមិនទាន់អស់សម្រាប់ Samsung Galaxy Note 10 និង 10+ !

សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232៕