(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមានឈ្មោះថា ប្រតិបត្តិការទីផ្សារអន្តរជាតិ ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មានការចូលរួមពីសំណាក់បុគ្គលិក ផ្នែកលក់និងផ្នែកពាណិជ្ជកម្ម ប្រមាណ៥០នាក់ មកពីជាង១០ប្រទេសផ្សេងគ្នា នៃក្រុមហ៊ុនវិនិយោគកូកា-កូឡា ដែលពួកគាត់នឹងរួមគ្នាធ្វើឱ្យទីផ្សារក្នុង រាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង តាមរយៈការសំអាតសម្ភាៈទីផ្សារ រទេះតាំង ទូទឹកកក រៀបចំដាក់ តាំងផលិតផលអោយត្រឹមត្រូវតាមស្តង់ដារ និង ណែនាំបន្ថែម ពីផលិតផលថ្មី ភេសជ្ជៈបង្កើនថាមពលកូកា-កូឡា។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគកូកា-កូឡា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០%របស់ក្រុមហ៊ុនកូកា-កូឡា ដែលមាន ដំណើរការនៅក្នុងប្រទេសចំនួន ១៥ រួមមាន៖ ប្រទេសឥណ្ឌា ស្រីលង្កា ណេប៉ាល់ កាតា អូម៉ាន បារ៉េន អារ៉ាប់រួម ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ប្រ៊ុយណេ វៀតណាម និង កម្ពុជា។ ក្រុមហ៊ុនវិនិយោគ កូកា-កូឡា មានរោងចក្រសរុបចំនួន ៥២ ដែលមានបុគ្គលិកសរុបប្រមាណ ៣៦.០០០នាក់។

តាមរយៈកំណើនបរិមាណលក់ខ្ពស់ជាងគេ និង ជាទីផ្សារដំបូងគេ ដែលបានសម្ពោធនូវភេសជ្ជៈបង្កើនថាមពល កូកា-កូឡានៅក្នុងក្រុមហ៊ុនវិនិយោគកូកា-កូឡា ទើបកម្ពុជាត្រូវបានជ្រើសរើសជាទីផ្សារគំរូសម្រាប់ការចុះ ប្រតិបត្តិការទីផ្សារលក្ខណៈអន្តរជាតិមួយនេះ។

កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំនៃក្រុមហ៊ុន ភេសជ្ជៈកម្ពុជាបានថ្លែងថា បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះសំរាប់កម្មវិធី សន្និបាតគណៈគ្រប់គ្រង ពាណិជ្ជកម្ម មកពីបណ្តាប្រទេសក្នុងក្រុមហ៊ុនវិនិយោគកូកា-កូឡា ប្រកបដោយជោគជ័យ កាលពីខែមេសាកន្លង ទៅនេះ យើងមានឱកាសបន្តបង្ហាញសក្តានុពលរបស់ទីផ្សារកម្ពុជាជាថ្មីម្តងទៀត។

ក្រោមការចូលរួមយ៉ាងផុសផុល ពីក្រុមការងារផ្នែកលក់ ផ្នែកពាណិជ្ជកម្មនិងថ្នាក់ដឹកនាំជាន់ខ្ពស់ចំរុះជាតិសាសន៍ យើងរំពឹងថាកូកា-កូឡាកម្ពុជា នឹងពង្រីកវិសាលភាពនៃក្រុមហ៊ុនឈានមុខគេលេខ១ ផ្នែកភេសជ្ជៈគ្មានជាតិស្រវឹង។

ក្នុងបរិបទរបស់កូកា-កូឡា និយោជិតគ្រប់រូបត្រូវបានចាត់ទុកជាទ្រព្យសកម្មដ៏មានតម្លៃរបស់ក្រុមហ៊ុន ហើយយើង តែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សមត្ថភាពពួកគាត់ តាមរយៈវគ្គបំពាក់បំប៉នទាំងក្នុង និងក្រៅប្រទេស ដោយរាប់បញ្ចូលទាំងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹង សហសេវិកនៃប្រទេសផ្សេងៗផង ដែរ។

កត្តានេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនផលិតភេសជ្ជៈគ្មានជាតិ ស្រវឹងឈានមុខគេនៅកម្ពុជាមួយនេះ មានបុគ្គលិក ជាជនជាតិបរទេសត្រឹមតែ២នាក់ប៉ុណ្ណោះខណៈ ដែលបុគ្គលិកជាង៩០០នាក់ទៀត សុទ្ធសឹងជាជនជាតិ ខ្មែរ។

កញ្ញាបន្តថា លើសពីនេះទៀត បច្ចុប្បន្នក្រុមហ៊ុនមាន បុគ្គលិកនារីបម្រើការនៅគ្រប់ផ្នែកទាំងអស់ រាប់ទាំងការងារដែលពិបាក ជឿថានារីអាចធ្វើបានរួមមាន៖
១៖ អ្នកបើកបរយាន្តលើកដាក់ទំនិញ (ហ្វកលីស),២៖ អ្នកបើករថយន្តធុនធ្ងន់(១០-២០តោន), ៣៖ អ្នកបញ្ជា ខ្សែសង្វាក់ផលិតកម្ម រហូតដល់តំណែងជា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាដើម។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) បានត្រៀមខ្លួនរួចស្រេចក្នុងការរៀបចំកម្មវិធីធំៗ ផ្សេងទៀត និងបង្ហាញពីភាពលេចធ្លោរបស់ព្រៈរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕