(ប៉េកាំង)៖ ក្រុមអ្នកបុរាណវិទ្យាចិននៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមជីកកកាយ រូងភ្នំបុរាណចំនួន ០៣ ដែលមានអាយុកាលចន្លោះពី ២,០០០-១៥.០០០ ឆ្នាំមុននៅខេត្តគួយចូវ (Guizhou) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃប្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩។

ប្រាសាទរូងភ្នំទាំងនេះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ២០០៨ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់ ម៉ាកឆាង (Machang) នៃតំបន់ហ្គីអានថ្មី។ ពួកគេស្ថិត គឺស្ថិតក្នុងចំណោមការរកឃើញបុរាណវិទ្យាកំពូលៗទាំង ១០ របស់ចិនក្នុងឆ្នាំ២០១៦ ។
ការជីកកកាយថ្មីនេះត្រូវបានធ្វើឡើងរួមគ្នា ដោយវិទ្យាស្ថានបុរាណវិទ្យាខេត្តគួយចូវ និងវិទ្យាស្ថានបុរាណវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

គម្រោងជីកកកាយកាលពីលើកមុន ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១២ មកដល់ដើមឆ្នាំនេះគឺបានរកឃើញនូវដុំថ្ម និងឧបករណ៍បុរាណមួយចំនួនធំដូចជា ឧបករណ៍ឆ្លុះ ផើងផ្ការ និងកន្លែងបញ្ចុះសពជាច្រើន ដែលមានអាយុកាលប្រហែល ១ ម៉ឺនឆ្នាំមកហើយ។ អ្នកបុរាណវិទ្យាបាននិយាយថា រូងភ្នំគឺមានសារសំខាន់យ៉ាងខ្លាំង ចំពោះការសិក្សាអំពីបម្លាស់ប្តូរមជ្ឈដ្ឋានរស់នៅ នៅឯភាគនិរតីនៃប្រទេសចិន ចាប់ពីចុងយុគថ្មរំលីងចាស់ (Paleolithic) ដល់យុគថ្មរំលីងថ្មី (Neolithic) និងទំនាក់ទំនងរវាងមនុស្ស និងបរិស្ថានក្នុងកំឡុងពេលនោះ៕