(ភ្នំពេញ)៖ លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំកម្ពុជា ដែលចប់អាណត្តិរយៈពេល៣ឆ្នាំ នៅចុងខែសីហានេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញវីដេអូមួយ ដើម្បីជម្រាបលាប្រជាជនកម្ពុជា ដោយបញ្ជាក់ពីសេចក្តីរីករាយ ដែលទទួលបានពីសកម្មភាព របស់លោករយៈពេលកន្លងមកនេះ។

ឆ្លងកាត់នៅរយៈពេល៣ឆ្នាំមកនេះ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការជឿជាក់ លើអនាគតត្រចេះត្រចង់ របស់ប្រទេសកម្ពុជា។

លោកបានថ្លែងថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកលោកស្រី ក្មួយៗ សម្រាប់ទឹកចិត្តដ៏កក់ក្តៅ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ខ្ញុំសូនជូនពរសូមមានសុខភាពល្អ សុខភមង្គល និងសូមឲ្យកម្ពុជាបន្តរីកចម្រើន និងមិត្តភាពជប៉ុន-កម្ពុជាបន្តជានិរន្ត។ ជួបគ្នាពេលក្រោយ»