(ព្រះសីហនុ)៖ កងកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យបទល្មើសគ្រឿងញឿន កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ជាមួយវត្ថុតាងមួយចំនួនទៀត ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីអាវុធហត្ថស្រុកស្ទឹងហាវ បានប្រាប់ភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី២២ ខែសីហានេះថា ជនសង្ស័យប្រុសស្រី មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ជនសង្ស័យមានឈ្មោះ ជាង សេរីវុធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ៣ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
*ទី២៖ ជនសង្ស័យមានឈ្មោះ ចាន់ ដែង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
*ទី៣៖ ជនសង្ស័យមានឈ្មោះ ស្ដាយ ស ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
*ទី៤៖ ជនសង្ស័យមានឈ្មោះ តូច ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
*ទី៥៖ ជនសង្ស័យមានឈ្មោះ មី ជី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មន្ត្រីអាវុធហត្ថរូបនោះ បានបញ្ជាក់ទៀតថា ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន១៦កញ្ចប់, ទូរស័ព្ទចំនួន០៧គ្រឿង, ម៉ូតូ២គ្រឿង, ប្រាក់រៀល១៨៩០០០រៀល និងជញ្ជីងថ្លឹង១គ្រឿង។ ជនប្រុសស្រីចំនួន០៥នាក់ និងវត្ថុតាងខាងលើ ឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យកងរាជអាវុធស្រុកស្ទឹងហាវ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យបង្ក្រាប បទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធី៕