(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី០១ខ្សែ និងដាក់ប្រព័ន្ធលូរំដោះទឹក០១ខ្សែ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ផ្លូវបេតុង និងប្រព័ន្ធលូ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះ រួមមាន៖ ទី១៖ ផ្លូវបេតុង០១ខ្សែ ប្រវែង៣៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក និងទី២៖ ប្រព័ន្ធលូរំដោះទឹក០១ខ្សែ ប្រវែង៧៦១ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិរលួស។

បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានរួចមក លោកអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ជើងឯក ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង៕