(ភំ្នពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី19 ខែសីហា ឆ្នំា2019 ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ប្រព្រឹត្តទៅនៅក្នុងការដា្ឋនផ្ទាល់ ដែលមានទីតាំងតាមបណ្តោយផ្លូវ2004(ម៉ៃដា) ជាតំបន់សក្តានុពលបំផុត នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពី គណៈគ្រប់គ្រង ក្រុមហ៊ុន អ័រគីដេវីឡា និង គណ:គ្រប់គ្រងក្រុមហ៊ុនសាងសង់ CSCEC ជាមួយអ្នកសារព័ត៌មានជាតិនិង អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ 

សូមបញ្ជាក់ផងដែរថា គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម បានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីខែមិថុនា ឆ្នាំ2017 ដែលទទួលសាងសង់ដោយក្រុមហ៊ុន CSCEC ជាក្រុមហ៊ុនដៃគូ មានជំនាញស្តង់ដារខ្ពស់ក្នុងការគ្រប់គ្រង ការសាងសង់អគារជាច្រើននៅលើពិភពលោក ដើម្បីធានាបាននូវគុណភាព និងការជឿទុកចិត្តប្រកបដោយការរស់នៅដ៏យូរអង្វែង ជាមួយក្រុមហ៊ុន អ័រគីដេវីឡា។

គម្រោងខុនដូ អ័រគីដេ មួយនេះ មានគ្រោងអគារចំនួន 6 អគារ មានបន្ទប់ខុនដូសរុប 1,998 យូនីត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក្នុងការជាវជាបន្តបន្ទាប់ យ៉ាងជោគជ័យ។ ជាពិសេស កាលពីថ្មីៗនេះ ក្រុមហ៊ុនទើបនឹងបើកលក់បន្ថែម នូវអគារទី 6 ដែលជាអគារចុងក្រោយ ដើម្បីអោយស្របតាមតំរូវការបន្ថែមរបស់អតិថិជន ខណ:ការដ្ឋានសំណង់អគារបានកំពុងសាងសង់យ៉ាងមមាញឹក។

នាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតី និង ភ្ញៀវកិត្តិយសទាំងអស់បានអញ្ជើញចូលរួមទទួលទានអាហាររួមគ្នា ដើម្បីអបអរសាទរ នូវភាពជោគជ័យនៃគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម រវាងក្រុមហ៊ុន អ័រគីដេវីឡា និងក្រុមហ៊ុនសាងសង់ CSCEC ផងដែរ។

ដូច្នេះសំរាប់លោកអ្នកដែលបានជាវរួច ឫ មិនទាន់សំរេចចិត្តជាវ លោកអ្នកអាចអញ្ជើញមកទស្សនាផ្ទះគំរូពិតនៅការិយាល័យលក់ក្នុងគម្រោងផ្ទាល់ ដើម្បីបានឃើញនូវសំណង់ដ៏អស្ចារ្យនៃគម្រោងខុនដូ របស់ក្រុមហ៊ុន អ័រគីដេវីឡា មានទីតាំងស្ថិតនៅផ្លូវ២០០៤ (ម៉ៃដា) ជាប់សាលាអន្តរជាតិណរប្រ៊ីឌ។
សម្រាប់ពត៌មានលម្អិត៖ 098 733 333