(ភ្នំពេញ)៖ កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំបានត្រឡប់មកវិញហើយ មកជាមួយនឹងភាពអស្ចារ្យ និងរំភើបសម្រាប់អតិថិជនទាំងអស់! និយាយទៅកម្មវិធីពិសេសនេះគឺ ទិញថែម…ទិញថែម…ថែមៗកប់តែម្តង! ពិតជាអស្ចារ្យខ្លាំងណាស់ ចំណាយក៏កាន់តែតិច ចំណេញវិញមហាសែនច្រើន។

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង ធ្វើការផ្តល់ជូនកម្មវិធីប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំដូចជា៖ ការបញ្ចុះតម្លៃយ៉ាងពិសេស, ទិញ ១ ថែម ១, ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ, ទិញម៉ាស៊ីនបោកខោវអាវ ថែមជូនម៉ាស៊ីនបូមធូលី ឬថែមជូនម៉ាស៊ីនដុតអគ្គិសនី (Microwave), ទិញទូរទស្សន៍ទទួលបានការបញ្ចុះតម្លៃ ចាប់ពី $25 រហូតដល់ $750 ភ្លាមៗ ,ទិញម៉ាស៊ីនត្រជាក់ថែមជូនសេវាតម្លើង និងជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់៣០ ខែកញ្ញា ឆ្នាំ២០១៩។

អត់ទាន់អស់នៅឡើយទេ! នៅមានច្រើនទៀត! អ៊ីចឹងខ្ញុំគិតថាគ្មានហេតុផលណាដែលលោកអ្នក ឬក៏អតិថិជនទាំងអស់ត្រូវរង់ចាំទៀតនោះទេ! ព្រោះឱកាសដ៏មហាអស្ចារ្យនេះ១ឆ្នាំ មានតែម្តងប៉ុណ្ណោះ! សូមបញ្ជាក់ម្តងទៀតថា “មានតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ។

លោកអ្នកប្រាកដជារង់ចាំយ៉ាងអន្ទះសារហើយ ក្នុងការមកទទួលយកកម្មវិធីប្រូម៉ូសិនពិសេសដ៏អស្ចារ្យប្រចាំឆ្នាំរបស់ក្រុមហ៊ុន សាមសុង សម្រាប់បរិក្ខារអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើបទាន់សម័យយ៉ាងច្រើនសម្បូរបែប។

យ៉ាងណាមិញ ពី១ ឆ្នាំទៅ ១ឆ្នាំ ក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនទំាងផលិតផលដែលមានគុណភាពល្អបំផុត និងកម្មវិធីពិសេសដល់អតិថិជនទាំងអស់ ដោយក្តីរីករាយ និងជាទីមោទនៈផងដែរ។

ជាក់ស្តែងនៅពេលនេះ គឺជាឱកាសដ៏កម្រអស្ចារ្យបំផុតសម្រាប់លោកអ្នក ដើម្បីអញ្ជើញមករីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនផ្តល់ជូនដ៏ធំដោយមានទាំងការបញ្ចុះតម្លៃដ៏សម្បើម និងការថែមជូនយ៉ាងភ្ញាក់ផ្អើលដែលពុំធ្លាប់មានផងដែរ។

តើលោកអ្នកធ្លាប់គិតថាចង់ទិញទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនបូមធូលី ឬបរិក្ខារផ្សេងៗទៀត ហើយបារម្ភខ្លាចក្រែងថាថវិកាអត់គ្រប់ ឬក៏ត្រូវចំណាយច្រើនមែនអត់? ប្រាកដណាស់! លោកអ្នកប្រាកដជាធ្លាប់គិតដល់ត្រង់ចំណុចនេះ ប៉ុន្តែនៅពេលនេះលោកអ្នកឈប់គិតបែបនោះ និងឈប់បារម្ភទៀតទៅ។

ទាន់ឱកាសដ៏ល្អ និងកម្រនេះបានមកដល់…អ៊ីចឹងសូមប្រញាប់មកទទួលយកការផ្តល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នាភ្លាមទៅ។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232៕