(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញនូវរបាយការណ៍ការងារបង្កបង្កើន និងលទ្ធផលនៃការនាំចេញកសិផលរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា រយៈជាង៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលសរុបចំនួន២,៥៨៣,៨៥៦.៧៥តោន។

កសិកផលកដែលបាននាំចេញទាំងនោះរួមមាន៖ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និងផលិតផលកសិកម្មផ្សេងទៀត។ ដោយឡែកសម្រាប់ការនាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាមវិញ មានបរិមាណជាង១.៥លានតោន៕

សូមអានរបាយការណ៍ទាំងស្រុង៖