(ព្រះសីហនុ)៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់ម៉ូតូ ១គ្រឿង អមដោយថវិកាចំនួន ១០០០ដុល្លារ ដល់សិស្សទាំងអស់ដែលប្រឡងជាប់និន្ទេស A ទូទាំងខេត្ត។

ការប្រកាសផ្តល់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញបើកហឹប វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលាបឋមសិក្សាអនុវិទ្យាល័យតេជោ ហ៊ុន សែន កម្មករ។ ការប្រកាសផ្តល់រង្វាន់នេះ ធ្វើឡើងដើម្បីការលើកទឹកចិត្ត ពាក្យស្លោក «អ្នកចេះទើបជាប់ អ្នកពូកែទទួលបាននូវរង្វាន់»

នៅក្នុងឱកាសោះដែរ លោក គួច ចំរើន ក៏បានជូនពរដល់បេក្ខជនប្រឡងទាំងអស់ថា សុំខិតខំធ្វើវិញ្ញាសាដោយយកចិត្តទុកដាក់ដែលខ្លូនបានចេះចាំ និងសុំឱ្យក្មូយៗ ទាំងអស់ប្រឡងជាប់ទាំងអស់គ្នាទទួលបាននិទ្ទេសល្អឱ្យបានច្រើន។

ជាមួយគ្នានេះដែរលោក ស្រី អ៊ុច សោភា ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបាន ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បេក្ខជនដែលមានឈ្មោះប្រឡងសញ្ញាបត្រ ទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ មានចំនួនសរុប ១៥៨៥នាក់ ក្នុងនោះសិស្សស្រី ៧៥៧នាក់ ចែកចេញជា ០៥មណ្ឌល ក្នុងនៅក្រុងព្រះសីហនុ មាន ០៣មណ្ឌល និងនៅស្រុកព្រៃនប់មាន ០២មណ្ឌល។ បេក្ខជនជនស្វៃរិន សរុបមាន ២៣៤នាក់ នារីមានចំនួន ១០៦នាក់។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕