(ស្ទឹងត្រែង)៖ ផ្លូវលេខ៥៤ ភ្ជាប់ពីផ្លូវលេខ៦៤ ប្រវែង២,៦៧៥ម៉ែត្រ ទទឹង៧ម៉ែត្រ ក្រាលកៅស៊ូប្រភេទ DBST និងដាក់លូមុខកាត់ប្រវែង១ម៉ែត្រ ចំនួន៦កន្លែង ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរផ្សេងៗ ដែលឆ្លតងកាត់ផ្លូវនេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ទូទាំងក្នុងខេត្តចូលរួមផងដែរ ។

នៅក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានថ្លែងថា អាជ្ញាធរខេត្ត បានដាក់ទឹសដៅលើផ្លូវអទិភាពសំខាន់ៗ ជាពិសេសលើផ្លូវ ដែលមានកាលំបាកហើយ ប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន។ លោកអភិបាលខេត្ត ក៏បានសំណូមមពរឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សានូវសមិទ្ធិផលនេះ ដែលរបស់រាជរដ្ឋាភិបាលស្ថាបនាឡើង ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែងតកូនចៅជំនាន់ក្រោយ ។

កំណាត់ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានចាប់ផ្តើមស្ថាបនាឡើង កាលពីខែកញ្ញា និងរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង៕