(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា លទ្ធផល នៃការស្តារប្រឡាយ-អូរ នៅក្រុងព្រះសីហនុ សម្រេចបាន ៦កន្លែង។

លោកបានបញ្ជាក់ថា លទ្ធផល នៃការស្តារប្រឡាយ-អូរ នៅក្រុងព្រះសីហនុ សម្រេចបាន៦កន្លែង រួមមាន៖

*ទី១៖ អូរអណ្តូងអ៊ុនតាក់ (ការងារស្តារខាងមុខអូរប្រវែង ១០ម៉ែត្រ គុណ ៦ម៉ែត)
*ទី២៖ អូរសំអាត (ការងារស្តារបានប្រវែង ៦០ម៉ែត្រ ទទឹង៥ម៉ែត្រ ជំរៅ៣ម៉ែត្រ)
*ទី៣៖ អូរអូរឈើទាល (ការងារស្តារបានប្រវែង ១០០ ម៉ែត្រ គុណ ៥ម៉ែត្រ ជំរៅ៣ម៉ែត្រ)
*ទី៤៖ អូរនៅម្លប់តាប៉ាង (ការងារស្តារបានប្រវែង ១៥០ ម៉ែត្រ គុណ ៦ម៉ែត្រ ជំរៅ៣ម៉ែត្រ)
*ទី៥៖ អូរ LV (ការងារស្តារសំរាមនៅមាត់អូររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១)
*ទី៦៖ អូរ១ ដែលមានគោលដៅដូចខាងក្រោម៖

*គោលដៅទី១: ការងារស្តារខាងលើ និងខាងក្រោមដាឡូអូរ១ ប្រវែង៨០ម៉ែត្រ ទទឹង៦ម៉ែត្រ
*គោលដៅទី២: នៅលើស្ពានដែកការងារស្តារបានប្រវែង១៥០ម៉ែត្រ ទទឹង៤ម៉ែត្រ ជំរៅ៣ ម៉ែត្រ
*គោលដៅទី៣: ការងារស្តារបានប្រវែង៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ជំរៅ៣ម៉ែត្រ
*គោលដៅទី៤: ការងារស្តារបានប្រវែង១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជំរៅ៣ម៉ែត្រ
*គោលដៅទី៥: នៅកែងស្ពានឆ្លងពីផ្លូវលេខ៨០៦ ទៅសង្កាត់លេខ៤ បានដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានដីរំលោភលើអូរ និងបានស្តារបានប្រវែង១០ម៉ែត្រ ទទឹង៤ម៉ែត្រ ជំរៅ ៣ម៉ែត្រ។