(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស និងវិទ្យាល័យ ដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នំា២០១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ដោយទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ និងវិទ្យាល័យដែលសិស្សានុសិស្សបានទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំរង្វាន់លើកទឹកចិត្តផ្តល់ជូន ដូចខាងក្រោម៖

១៖ រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភី ក្នុងកម្រិតវិទ្យាល័យ៖
*លេខ ១ ទទួលបានថវិកាចំនួន ៨០០ ០០០ រៀល
*លេខ ២ ទទួលបានថវិកាចំនួន ៦០០ ០០០ រៀល
*លេខ ៣ ទទួលបានថវិកាចំនួន ៤០០ ០០០ រៀល

២៖ រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភី ក្នុងកម្រិតរាជធានីភ្នំពេញ៖
*លេខ ១ ទទួលបាន iPad Air 2 LTE 4G Cellular+Wifi 16GB ១ គ្រឿង
*លេខ ២ ទទួលបាន iPad Mini 3 Cellular+Wifi 16GB ១ គ្រឿង
*លេខ ៣ ទទួលបាន iPad Mini 3 Wifi 16GB ១ គ្រឿង

៣៖ រង្វាន់សម្រាប់វិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានីភ្នំពេញ៖
*លេខ ១ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP
*លេខ ២ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP
*លេខ ៣ ទទួលបានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអាសយដ្ឋាន អគារខេមរានី វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ឬ តាមរយៈទូរស័ព្ទលេខ ០៧៨ ៧៧៧ ១៦៧/០១២ ២៩៩ ៨២៩ ៕