(ភ្នំពេញ)៖ មិនមែនលក់តែត្រឹមទូរស័ព្ទប៉ុណ្ណោះទេ ក្នុងនោះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយមចែករំលែក និងជំរុញលើកចិត្ត ដល់យុវវ័យកម្ពុជាជារឿយៗផងដែរ ព្រោះនៅពេលនេះក្រុមហ៊ុនបានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗងាយៗ ដល់សាធារណជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្ភិ ឬសមាជិកគ្រួសាររបស់ពួកគេឱ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការទៅប្រលងយក សញ្ញាបត្រ័មធ្យមសិក្សា ទុតិយភូមិ នាពេលខាងមុខនេះ ប្រកបដោយជំនឿចិត្តខ្ពស់ និងទទួលបានជោគជ័យ ជាកាដូរលើកទឹកចិត្តជារង្វាន់ធំទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយមផងដែរ។

ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើរសារជូនពរល្អៗ សម្រាប់ប្អូនៗដែលជាសិស្សានុសិស្ស ដែលត្រៀមប្រលង សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៩នេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជាសូមចូលរួមចែករំលែកនូវគន្លឹះ Tip ល្អៗមួយចំនួនដល់ប្អូនៗ ដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់ផងដែរ។

*ទី១ គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹងបន្តឹងមិនមែនទើបតែអីឡូវឯណាមែនទេប្អូនៗ? អីញ្ចឹងខ្លាចអីទៀត ទទួលយកវាទៅ ជារឿងងាយបំផុត ព្រោះយើងបានរៀនត្រៀមរួចជាស្រេចរយៈពេលជាង១ឆ្នាំមកហើយ ហើយវាក៏មិនខុសគ្នាពីការប្រលងឆមាសទាំងពីរលើកដែរ ព្រោះលោកគ្រូអ្នកគ្រូ បានបង្រៀនប្អូនៗឱ្យស្គាល់ពីនីតិវិធីក្នុងការប្រលងរួចជាស្រេចទៅហើយ។

*ទី២ គឺរក្សាសុខភាពខ្លួនឯងឱ្យរឹងមាំដូចសព្វមួយដង៖ អ្វីៗត្រូវធ្វើចិត្តឱ្យដូចធម្មតាទាំងអស់ ញ៉ាំបាន គេងបានសប្បាយចិត្តធម្មតា ទើបបើកចំហរភាពឆ្លាតរបស់ប្អួនឱ្យកាន់តែស្រលះ គិតអីក៏ចេញដែរ។

ទី៣ អ្នកចេះគឺជាប់៖ ជាឃ្លាមួយដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា អីញ្ជឹងបើយើងចេះហើយ គ្មានអ្វីជាឧបសគ្គទេប្អូនៗ ប៉ុន្តែអ្នកអត់សូវចេះក៏មិនត្រូវអស់សង្ឃឹមដែរ ប្រឹងឱ្យអស់សមត្ថភាពសរសេរអក្សរឱ្យស្អាត មានរបៀប និងពេញក្រដាសទៅប្រសើរជាង មិនសរសេរអីសោះ អង្គុយសុញគំនិតនោះ។

*ទី៤ ពេលប្រលងត្រូវមើលប្រធានឱ្យបានច្បាស់មុនចាប់ផ្តើមធ្វើ៖ ខ្មែរយើងមានពាក្យមួយថា មើលឱ្យជាក់សឹមញាក់ចិញ្ជើម ដូច្នេះប្អូនៗ ត្រូវអានហើយ អានទៀតនូវប្រធានបទ ឬសំណួរដែលចេញមក អានទាល់តែយល់ចាំចាប់ប៊ិចសរសេរ នោះប្អូនៗនឹងបែកគំនិតសរសេរ បានកាន់តែច្រើន។

*ទី៥ ប្រសិនបើជិតដល់ម៉ោងហើយធ្វើមិនទាន់ចប់ត្រូវធ្វើសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ អីញ្ចឹងចាំអង្កាល់ទៀត ពេលវេលានៅជាប់នឹងនាឡិកាដៃប្អូនៗហើយ លៃលកវាទៅសរសេរចំលើយចូលក្នុងសំណួរណា ដែលមានពិន្ទុច្រើនជាងគេមុន បន្ទាប់មកថែមល្បោយលើសំណួរពិន្ទុរតិចតាមក្រោយ។

*ទី៦៖ ពេលធ្វើរួចត្រូវចេះផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ៖ ប្អូនៗមានទម្លាប់ធ្វើអ្វីក៏ដោយ គឺត្រូវចេះត្រួតពិនិត្យឱ្យបានហ្មត់ចត់ ទើបកាត់បន្ថយការខុស និងថែមថយទាន់ពេលវេលា មិនស្តាយក្រោយនោះទេ។

ដូច្នេះ កុំភ្លេចណាប្អូនៗ ត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ព្រោះ OPPO នឹងមានកាដូរពិសេសជូន ចំពោះអ្នកដែលមានពាក្យជូនពរល្អ ជាងគេបំផុតដល់ប្អូនៗ ថាមិនត្រូវបានទៅលើប្អូនៗជាបេក្ខជនប្រលងក៏ថាបានដែរ ចង់ដឹងច្បាស់សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO អីឡូវនេះទៅ https://www.facebook.com/OPPOCAMBODIA/